ក្រុមហ៊ុនរបស់ខ្ញុំមានកម្មវិធីកម្ចីដ៏ល្អ ហើយចំណេះដឹង និងជំនួយរបស់យើងគឺលេខ 1 សម្រាប់អ្នកទាំងអស់គ្នាដែលចង់ទិញផ្ទះ។ យើងថែរក្សាអតិថិជនរបស់យើងបានល្អ។ ដូច្នេះអ្នកអាចមានអារម្មណ៍ល្អនៅពេលទៅទិញផ្ទះ
Conventional គឺជាកម្មវិធីដែលមិនមែនជាកម្មវិធីរបស់រដ្ឋាភិបាល។ កម្មវិធីនេះមកពីធនាគារ ហើយត្រូវការពិន្ទុ 620 ឬខ្ពស់ជាងនេះ។ កម្មវិធីនេះត្រូវការ 3 ភាគរយដាក់ចុះរហូតដល់ 20 ភាគរយដាក់ចុះ។ ប្រសិនបើអ្នកដាក់តិចជាង 20 ភាគរយ អ្នកនឹងត្រូវបង់ថ្លៃធានារ៉ាប់រង (Mortgage insurance) ដើម្បីការពារធនាគារ ប្រសិនបើអ្នកឈប់បង់រំលោះរបស់អ្នក។ អត្រាការប្រាក់លើកម្មវិធីនេះមិនផ្លាស់ប្តូរទេ។ កម្មវិធីនេះត្រូវបានគេពេញចិត្តខ្លាំងព្រោះវាផ្តល់ប្រាក់ច្រើនបើធៀបនឹងកម្មវិធីរបស់រដ្ឋាភិបាល។ កម្មវិធីនេះល្អសម្រាប់អ្នកដែលមានពិន្ទុខ្ពស់ដែលចង់បានអត្រាការប្រាក់ទាប ហើយខ្ចីរយៈពេល 15 ឬ 30 ឆ្នាំ។
ក្រេឌីត ស្ក័រ FICO: 620
ដាក់លុយចុះ: 1%, 3%, or 5% (អាស្រ័យលើពិន្ទុឥណទាន)
ចំនួនទឹកប្រាក់ដែលអ្នកអាចខ្ចីបាន៖ $806,500 សម្រាប់ផ្ទះធម្មតា (ច្បាប់ឆ្នាំ 2025)។ អាចខ្ចីបន្ថែមទៀតប្រសិនបើទិញអាផាតមិន
សងវិញក្នុងរយៈពេល 10,15,20 25 ឬ 30 ឆ្នាំជាមួយនឹងកម្មវិធីនេះ
អ្នកជ្រើសរើសកម្មវិធីដែលអ្នកចង់បាន។ អ្នកអាចជ្រើសរើសដើម្បីរក្សាអត្រាការប្រាក់ឱ្យនៅដដែលជារៀងរាល់ខែ ឬជ្រើសរើសអត្រាការប្រាក់ដើម្បីផ្លាស់ប្តូរជារៀងរាល់ឆ្នាំ។ កម្មវិធីណាមួយដែលអ្នកជ្រើសរើស។ អ្នកអាចដាក់ចុះក្រោម 20 ភាគរយ ហើយគ្រាន់តែបង់ការធានារ៉ាប់រងលើប្រាក់កម្ចីប្រចាំខែប៉ុណ្ណោះ។ អ្នកមិនបង់ប្រាក់អ្វីជាមុនទេ។
អ្នកអាចបញ្ឈប់ការបង់ប្រាក់ធានារ៉ាប់រងប្រាក់កម្ចី (PMI) នៅពេលអ្នកបង់ 20 ភាគរយនៃផ្ទះរបស់អ្នក ហើយតម្លៃផ្ទះប្រចាំខែរបស់អ្នកនឹងកាត់បន្ថយ
ច្បាប់ងាយស្រួល អ្នកអាចប្រើនរណាម្នាក់ឱ្យខ្ចីជាមួយអ្នក ប្រសិនបើអ្នកមិនមានប្រាក់ចំណូលគ្រប់គ្រាន់ ឬឥណទានរបស់អ្នកមិនគ្រប់គ្រាន់ដើម្បីមានលក្ខណៈគ្រប់គ្រាន់។ អ្នកប្រើមនុស្សនេះសម្រាប់កម្ចីប៉ុណ្ណោះ ពួកគេមិនចាំបាច់រស់នៅផ្ទះថ្មីជាមួយអ្នកទេ។
ច្បាប់ងាយស្រួលសម្រាប់អ្នកដែលជាម្ចាស់អាជីវកម្មដូចជាម្ចាស់ហាងនំដូណាត់។ យើងអាចប្រើ (Tax Return) របស់អ្នកដើម្បីឱ្យអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលបានប្រាក់កម្ចី
ប្រសិនបើអ្នកមានផ្ទះរួចហើយ ប៉ុន្តែចង់បានផ្ទះថ្មី អ្នកអាចជួលផ្ទះចាស់របស់អ្នក ហើយប្រើប្រាស់ចំណូលពីការជួលនោះ ដើម្បីមានលក្ខណៈគ្រប់គ្រាន់ក្នុងការទិញផ្ទះថ្មី
អ្នកអាចទិញអាផាតមិនបានបួនផ្ទះ ហើយអ្នករស់នៅក្នុងផ្ទះមួយអ្នកត្រូវបង់តែ 5 ភាគរយប៉ុណ្ណោះ។
ពិន្ទុឥណទាន (credit score) ល្អអាចខ្ចីលុយបានច្រើន។
កម្មវិធី (Conventional Loan) មានភាពងាយស្រួលក្នុងការទទួលបានជាងប្រាក់កម្ចី (FHA) ដែលជាប្រាក់កម្ចីរបស់រដ្ឋាភិបាលមានច្បាប់ច្រើនពេក
កម្មវិធីនេះល្អសម្រាប់អ្នកដែលមានឥណទានខ្ពស់ ចង់ចេញពីកម្មវិធី FHA
ប្រាក់កម្ចី FHA គឺជាកម្មវិធីដែលជាកម្មសិទ្ធិរបស់រដ្ឋាភិបាល។ កម្មវិធីនេះជួយអ្នកដែលមានពិន្ទុឥណទានទាប មានលុយតិច។ កម្មវិធីនេះអនុញ្ញាតឱ្យមនុស្សដាក់ប្រាក់តិចតួច 3.5 ភាគរយដាក់ចុះ ជាធម្មតាកម្មវិធីនេះអនុញ្ញាតឱ្យមនុស្សដាក់ប្រាក់ 3.5 ភាគរយសម្រាប់អ្នកដែលមានពិន្ទុឥណទាន 580 ឬខ្ពស់ជាងនេះ។ អ្នកដែលមានពិន្ទុទាបពី 500 ទៅ 579 នៅតែអាចប្រើកម្មវិធីនេះ ប៉ុន្តែនឹងត្រូវដាក់ប្រាក់ 10 ភាគរយ។. អ្នកដែលប្រើប្រាស់កម្មវិធី FHA ត្រូវតែបង់ថ្លៃធានារ៉ាប់រង (Mortgage Insurance) ដើម្បីការពារអ្នកឱ្យខ្ចី ដូច្នេះប្រសិនបើអ្នកឈប់បង់ការធានារ៉ាប់រងរបស់អ្នកនឹងត្រូវបង់ កម្មវិធី FHA គឺពេញនិយមសម្រាប់អ្នកដែលទិញផ្ទះជាលើកដំបូង ហើយមានពិន្ទុឥណទានទាប ហើយមិនមានប្រាក់សន្សំច្រើន។ កម្មវិធី FHA មានភាពងាយស្រួលក្នុងការចូលជាជាងកម្មវិធី (Conventional). អ្នកអាចប្រើកម្មវិធី FHA ដើម្បីទិញផ្ទះគ្រួសាររបស់អ្នក ឬ (Refi) ឬទិញអាផាតមិនមិនលើសផ្ទះបួន, ផ្ទះដែលអ្នកទិញជាមួយកម្មវិធី FHA ត្រូវតែឆ្លងកាត់ការត្រួតពិនិត្យ និងមានតម្លៃល្អ។
ក្រេឌីត ស្ក័រ FICO: 500 or 580
លុយដាក់ចុះ: 3.5%, or 10% (អាស្រ័យលើក្រេឌីតស្ក័រ)
លុយដែលគេឱ្យខ្ចី: $524,225 - $1,209,750 អាស្រ័យលើខេត្តសម្រាប់ឆ្នាំនោះ។ 2025. ។ អាចខ្ចីបន្ថែមទៀតប្រសិនបើទិញអាផាតមិន 2-4 ផ្ទះ.
កម្មវិធីនេះងាយស្រួលទទួលបានព្រោះអនុញ្ញាតឱ្យអ្នកដែលមានពិន្ទុឥណទានទាបឬគ្មានឥណទានខ្ចីប្រាក់ដើម្បីទិញផ្ទះ
លុយដែលយើងជំពាក់គេអាចខ្ពស់ជាងប្រាក់ដែលរកបានពីការងារ, វាអាចឡើងដល់ 50-55 ភាគរយ។ នោះហើយជាមូលហេតុដែលកម្មវិធីនេះមានភាពបត់បែនជាងកម្មវិធីផ្សេងទៀត។
កម្មវិធីនេះផ្តល់អំណោយដល់គ្រួសារសម្រាប់ប្រាក់ដាក់ចុះ និងប្រាក់បិទ ឬកម្មវិធីជំនួយរបស់រដ្ឋាភិបាល ពួកគេនឹងរាប់បញ្ចូលថ្លៃជួលផ្ទះ និងទឹក និងភ្លើងជាឥណទានរបស់អ្នក ប្រសិនបើអ្នកមិនមានឥណទាន
ធ្វើឱ្យ Refi ងាយស្រួលមិនប្រើឯកសារច្រើនទេ។
កម្មវិធីនេះអនុញ្ញាតឱ្យអ្នកយកលុយចេញពីផ្ទះដើម្បីជួសជុលផ្ទះ។ ប្រសិនបើអ្នកចង់លក់ផ្ទះរបស់អ្នក អ្នកទិញអាចរក្សាអត្រាការប្រាក់ទាបរបស់អ្នកបាន វាជាការល្អណាស់ប្រសិនបើអ្នកទិញអាចរក្សាអត្រាការប្រាក់ទាបរបស់អ្នក។
BEST FOR: កម្មវិធីនេះល្អសម្រាប់អ្នកទិញផ្ទះជាលើកដំបូង មានពិន្ទុឥណទានទាប
កម្មវិធី VA គឺជាកម្មវិធីសម្រាប់តែទាហានប៉ុណ្ណោះ។ បច្ចុប្បន្នពួកគេត្រូវតែជាទាហាន ធ្លាប់ធ្វើទាហាន ឬស្ត្រីមេម៉ាយជាភរិយារបស់ទាហាន។ កម្មវិធីនេះមិនត្រូវការប្រាក់ចុះ មិនចាំបាច់បង់ថ្លៃធានារ៉ាប់រង (PMI) ហើយអត្រាការប្រាក់ទាបខ្លាំង។ កម្មវិធីទាហានអាចមានភាពងាយស្រួលលើពិន្ទុឥណទាន ហើយត្រូវការប្រាក់បិទតិចតួចបំផុត។
ក្រេឌីត ស្ក័រ FICO: 500
ដាក់លុយចុះ:: 0%
ចំនួនទឹកប្រាក់ដែលអ្នកអាចខ្ចីបាន៖: $806,500 - $1,209,750 អាស្រ័យលើខេត្តសម្រាប់ឆ្នាំនោះ។ 2025. ។ អាចខ្ចីបន្ថែមទៀតប្រសិនបើទិញអាផាតមិន 2-4 ផ្ទះ.
មិនត្រូវការ មកទ្កេជ អ៊ិនសួរ៉ិនស៍ (PMI)
ជាធម្មតា អត្រាការប្រាក់ទាបជាង ខនវិនសិនណល ឡូន
ងាយស្រួលអំពី ក្រេឌីត ស្ក័រ និង មិនគិតពី អ៊ីនខាំ ឬលុយដែលយើងចំណាយប្រចាំខែ
ក្លូស៊ីង កុស្ត៍ ថោក
កម្មវិធីនេះគឺល្អសម្រាប់ការទិញផ្ទះលើកដំបូង និងសម្រាប់អ្នកដែលមាន ក្រេឌីត ស្ក័រ ទាប
កម្មវិធីវិនិយោគគឺសម្រាប់ផ្តល់ប្រាក់ដល់អ្នកដែលចង់ទិញផ្ទះជាអាជីវកម្ម។ គេទិញផ្ទះដើម្បីជួលឲ្យអ្នកដទៃ។ ពួកគេអាចប្រើលុយនេះដើម្បីទិញផ្ទះវិនិយោគ ផ្ទះវិស្សមកាល ឬផ្ទះល្វែង។ កម្មវិធីទាំងនេះជាធម្មតាត្រូវការពិន្ទុឥណទានខ្ពស់ជាងមុន ការដាក់ប្រាក់ធំជាង (ជាធម្មតា 15-25% ដាក់ប្រាក់ចុះ) និងភស្តុតាងនៃប្រាក់នៅក្នុងធនាគារគ្រប់គ្រាន់ដើម្បីទូទាត់សងផ្ទះពីរបីខែ ប្រសិនបើអ្នកមិនអាចរកនរណាម្នាក់ជួលផ្ទះរបស់អ្នក។ ដោយសារធនាគារមានហានិភ័យខ្ពស់ក្នុងកម្មវិធីនេះ កម្មវិធីនេះមានអត្រាការប្រាក់ខ្ពស់ជាង និងពិបាកទទួលបាន។កម្មវិធីដ៏ពេញនិយមមួយគឺកម្មវិធី DSCR (Debt Service Coverage Ratio) កម្មវិធីដែលផ្អែកលើតម្លៃជួលផ្ទះជាជាងប្រាក់ចំណូលរបស់អ្នកពីការងាររបស់អ្នក។ ប្រភេទនៃកម្មវិធីនេះមើលថាតើផ្ទះនឹងរកលុយបានគ្រប់គ្រាន់ដើម្បីទូទាត់ប្រចាំខែដែលអ្នកខ្ចីដែរឬទេ។ នេះគឺជាកម្មវិធីដ៏ល្អសម្រាប់អ្នកដែលមានអាជីវកម្មផ្ទាល់ខ្លួនដែលមិនមានការងារធម្មតា ឬអ្នកដែលមានហិរញ្ញវត្ថុស្មុគស្មាញ។
(Investor Loan) និងកម្មវិធី DSCR គឺជាដំណោះស្រាយសម្រាប់អ្នកដែលកំពុងស្វែងរកទិញផ្ទះជាច្រើនសម្រាប់ជួល ហើយគ្រាន់តែចង់រកលុយពីការជួលផ្ទះ ឬស្វែងរកកន្លែងណាមួយដើម្បីដាក់ប្រាក់មុនពេលបង់ពន្ធ។
ក្រេឌីត ស្ក័រ FICO: 680
ដាក់លុយចុះ: 15%-25%
ចំនួនទឹកប្រាក់ដែលអ្នកអាចខ្ចីបាន៖: $3 លានឡើង
ងាយស្រួលក្នុងការមានលក្ខណៈសម្បត្តិដោយសារពួកគេមើលទៅលើប្រាក់ចំណូលការជួលផ្ទះមិនមែនជាប្រាក់ចំណូលការងាររបស់អ្នកខ្ចីឬប្រវត្តិការងារ
ត្រូវការឯកសារតិចតួច ធ្វើឱ្យដំណើរការងាយស្រួល
អនុញ្ញាតឱ្យមនុស្សដែលមានហិរញ្ញវត្ថុស្មុគ្រស្មាញ ឬអ្នកមិនមានការងារធម្មតាអាចប្រើប្រាស់កម្មវិធីដោយប្រើចំណូលពីការជួលផ្ទះ
ច្បាប់ងាយស្រួលជាង គេមិនមើលរឿងច្រើនពេកដូចកម្មវិធីផ្សេងទៀតទេ ហើយយើងអាចខ្ចីលុយបានច្រើនថែមទៀត
គ្មានដែនកំណត់លើចំនួនផ្ទះដែលយើងមាន ដូច្នេះអ្នកអាចទិញផ្ទះបានច្រើនតាមដែលអ្នកចង់បាន។ នេះជួយអ្នកឱ្យមានទ្រព្យសម្បត្តិកើនឡើងយ៉ាងឆាប់រហ័ស ព្រោះពួកគេមិនខ្វល់ថាផ្ទះប៉ុន្មានដែលអ្នកទិញរួចហើយ ឬនៅតែបង់។ អ្នកអាចទិញផ្ទះធម្មតា អាផាតមិន ថោន ហៅ ខនដូ ឬ វេខេសិន ហោម
ដំណើរការអនុម័តលឿនជាងបើធៀបនឹងកម្មវិធីផ្សេងទៀត ដោយសារពួកគេគិតតែថាតើផ្ទះនឹងជួលបានប៉ុន្មាន ហើយតម្លៃជួលអាចបង់សម្រាប់ប្រាក់កម្ចីបាន
អ្នកអាចខ្ចីដោយប្រើឈ្មោះអាជីវកម្មរបស់អ្នកដូចជា LLC ។ ដូច្នេះអ្នកមិនចាំបាច់ប្រើឈ្មោះរបស់អ្នកទេ។
ល្អសម្រាប់អ្នកវិនិយោគ - អិនវេស្ត័រ
កម្មវិធីនេះសម្រាប់ជនបរទេសងាយស្រួលខ្ចី នេះគឺសម្រាប់អ្នកទិញអន្តរជាតិដែលមិនមានក្រេឌីតស្ក័រ ឬការងារនៅសហរដ្ឋអាមេរិក និងមិនមានឯកសារ។ កម្មវិធីនេះល្អសម្រាប់ប្រជាជនរស់នៅកម្ពុជាដែលចង់ទិញផ្ទះនៅសហរដ្ឋអាមេរិក
កម្មវិធីនេះអនុញ្ញាតឱ្យប្រើប្រាស់ការងារ ក្រដាសធនាគារ ក្រេឌីត ស្ក័រ និងទ្រព្យសម្បត្តិពីប្រទេសផ្សេងៗ។ ដូច្នេះ អ្នកមិនចាំបាច់ប្រើឯកសារការងារ ឬឯកសាររបស់សហរដ្ឋអាមេរិកដើម្បីខ្ចីប្រាក់នោះទេ។
កម្មវិធីនេះត្រូវការដូងផេមិនខ្ពស់ (25-40%) និងអត្រាការប្រាក់ខ្ពស់ព្រោះវាដើម្បីការពារក្នុងករណីដែលអ្នកមិនសងពួកគេវិញ។.
កម្មវិធីនេះជួយជនបរទេសខ្ចីលុយពីធនាគារអាមេរិកដើម្បីទិញផ្ទះនៅសហរដ្ឋអាមេរិក ដូច្នេះពួកគេអាចវិនិយោគនៅសហរដ្ឋអាមេរិក ពួកគេអាចទិញផ្ទះគ្រប់ប្រភេទដែលពួកគេចង់ទិញ ហើយមិនចាំបាច់ព្រួយបារម្ភអំពីពិន្ទុឥណទានរបស់សហរដ្ឋអាមេរិក បារម្ភអំពីការដាក់ប្រាក់នៅក្នុងធនាគារអាមេរិក ឬព្រួយបារម្ភអំពីការទទួលបានការងារនៅសហរដ្ឋអាមេរិក។កម្មវិធីនេះគឺជាផ្លូវដ៏មានតម្លៃសម្រាប់ជនបរទេសដើម្បីអាចទិញផ្ទះនៅសហរដ្ឋអាមេរិកដោយប្រើធនាគាររបស់សហរដ្ឋអាមេរិក ទោះបីជាពួកគេមិនរស់នៅក្នុងសហរដ្ឋអាមេរិកក៏ដោយ។
Minimum FICO: មិនត្រូវការ ក្រេឌីត ស្ក័រ
លុយដាក់ចុះ: 25-40%
អាចខ្ចីប្រាក់ចំនួននេះ។: $3 លាន.
ច្បាប់ងាយស្រួល: អនុញ្ញាតឱ្យជនបរទេសខ្ចីប្រាក់ពីធនាគារអាមេរិក ដើម្បីទិញផ្ទះដោយមិនចាំបាច់រស់នៅសហរដ្ឋអាមេរិក ឬមានឯកសាររបស់សហរដ្ឋអាមេរិក.
ប្រើឯកសារផ្សេងទៀតដើម្បីអោយជនបរទេសដែលបានអនុម័តសម្រាប់ប្រាក់កម្ចី: យើងអាចប្រើឯកសារធនាគារ ក្រេឌីត ស្ក័រ ទ្រព្យសម្បត្តិពីអន្តរជាតិ យើងមិនចាំបាច់ប្រើឯកសារអាមេរិកទេ។.
ដំណើរការអនុម័តលឿន៖ មិនប្រើឯកសារធម្មតាដែលជាវិធីដែលកម្មវិធីនេះអាចបិទបានលឿន។.
មិនចាំបាច់មានទីលំនៅអាមេរិកទេ។: អាចប្រើបានសម្រាប់អ្នកដែលមិនមែនជាអ្នករស់នៅសហរដ្ឋអាមេរិក និងអ្នកដែលមិនមានលេខ សូស្យាល់ សេក្កីធី ឬមានឯកសារណាមួយរបស់សហរដ្ឋអាមេរិក.
ជនបរទេសអាចប្រើទ្រព្យសម្បត្តិពីប្រទេសរបស់ខ្លួនដើម្បីបង្ហាញថាពួកគេមានលទ្ធភាពក្នុងការសងប្រាក់កម្ចីវិញ។
កម្មវិធីនេះគឺល្អបំផុតសម្រាប់៖ ជនបរទេស
កម្មវិធីនេះគឺសម្រាប់វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា ទន្តបណ្ឌិត មេធាវី អ្នកបើកយន្តហោះ នាយកប្រតិបត្តិ និងនរណាម្នាក់ដែលមានសញ្ញាបត្រវិទ្យាល័យ។ កម្មវិធី នេះ ត្រូវការ ដូង ផេ តិចតួច ណាស់ ហើយ មិន មាន ធានា រ៉ាប់ រង បញ្ចាំ ។ កម្មវិធីនេះគិតអំពីមនុស្សនេះនឹងមានអនាគតដ៏អស្ចារ្យ ហើយនឹងរកលុយបានច្រើននៅពេលក្រោយ បើទោះបីជាពួកគេនៅតែសងប្រាក់កម្ចីសាលារបស់ពួកគេក៏ដោយ។ កម្មវិធីនេះជួយមនុស្សទាំងនេះទិញផ្ទះ និងអ្វីដែលជួយពួកគេឱ្យរីកចម្រើនក្នុងអាជីពរបស់ពួកគេ។
Minimum FICO: មិនត្រូវការ ក្រេឌីត ស្ក័រ
Minimum Down: មិនត្រូវការប្រាក់ចុះឬត្រូវការតិចតួចណាស់
អ្នកអាចខ្ចីរហូតដល់: $1 លាន .
ដោនផេ មិនតិចទេ ព្រោះជួយអ្នកជំនាញទិញផ្ទះពេលពួកគេទើបតែចាប់ផ្តើមធ្វើការបន្ទាប់ពីបញ្ចប់សកលវិទ្យាល័យ
មិនចាំបាច់បង់ប្រាក់ធានារ៉ាប់រង
មិនដូចកម្មវិធី Conventional ដែលអ្នកត្រូវបង់ថ្លៃធានារ៉ាប់រងលើការបញ្ចាំ ប្រសិនបើអ្នកដាក់ប្រាក់តិចជាង 20% កម្មវិធីគ្រូពេទ្យមិនត្រូវការឱ្យអ្នកដាក់ 20% លុយដាក់ចុះ ហើយមិនធ្វើឱ្យអ្នកបង់ធានារ៉ាប់រងលើការបញ្ចាំទេ នេះជួយមនុស្សសន្សំប្រាក់។.
អាចខ្ចីលុយបានច្រើន៖ កម្មវិធីនេះជួយគ្រូពេទ្យទិញផ្ទះធំ និងថ្លៃៗបានលឿន។
គុណវុឌ្ឍិងាយៗ៖ ធនាគារមើលតែលុយដែលអ្នកបង់សាលារៀងរាល់ខែ ពួកគេមិនមើលលុយអ្នកជំពាក់សាលាទាំងស្រុងនោះទេ។ ដោយសារតែពួកគេមើលតែប្រាក់ប្រចាំខែប៉ុណ្ណោះ ហើយមិនមែនចំនួនទាំងមូលទេ វាមិនមើលទៅដូចជាអ្នកមានប្រាក់កម្ចីច្រើននោះទេ។
ដោយសារតែគេមើលតែការបង់ប្រាក់សាលាប្រចាំខែ វាងាយស្រួលក្នុងការឲ្យសិស្សដែលទើបតែរៀនចប់សាកលវិទ្យាល័យមានលក្ខណៈគ្រប់គ្រាន់ខ្ចីលុយទិញផ្ទះលឿន ទោះបីគេនៅជំពាក់លុយសាលាក៏ដោយ។
គុណវុឌ្ឍិកាន់តែងាយស្រួល៖ វេជ្ជបណ្ឌិតអាចមានលក្ខណៈគ្រប់គ្រាន់ដោយគ្រាន់តែមានកិច្ចសន្យាការងារ សូម្បីតែមុនពេលចាប់ផ្តើមការងារថ្មីក៏ដោយ ដោយសារធនាគារដឹងថាគ្រូពេទ្យនឹងរកប្រាក់បានច្រើនដោយសារតែការងាររបស់គាត់។
ច្បាប់ងាយៗដើម្បីជួយអ្នកជំនាញទទួលបានប្រាក់ដែលពួកគេត្រូវការដើម្បីទិញផ្ទះ ទោះបីជាពួកគេនៅតែជំពាក់លុយច្រើនទៅសាលាក៏ដោយ។
ធនាគារដឹងថាវិជ្ជាជីវៈនេះនឹងមានអនាគតល្អ និងរកលុយបានច្រើន នោះហើយជាមូលហេតុដែលអ្នកជំនាញទាំងនេះត្រូវបានអនុញ្ញាតឱ្យខ្ចីប្រាក់ទោះបីជាពួកគេមានបំណុលច្រើនក៏ដោយ។
ធនាគារនឹងធ្វើអ្វីគ្រប់យ៉ាងដែលធនាគារអាចធ្វើបានដើម្បីគាំទ្រដល់អ្នកជំនាញទាំងនេះ ខណៈដែលអ្នកជំនាញកំពុងរង់ចាំការងារដែលមានប្រាក់ខែខ្ពស់របស់ពួកគេ។
កម្មវិធីនេះល្អសម្រាប់វេជ្ជបណ្ឌិត ទន្តបណ្ឌិត មេធាវី និងអ្នកកាន់សញ្ញាបត្រកម្រិតខ្ពស់ផ្សេងទៀត។
ការយល់ដឹងអំពីដំណើរការកម្ចី
ការទិញផ្ទះគឺជាដំណើរដ៏រំភើបមួយ ហើយការយល់ដឹងអំពីដំណើរការកម្ចីអាចធ្វើឲ្យមានភាពងាយស្រួល និងមិនឈឺក្បាល។ ខ្ញុំនឹងជួយអ្នកគ្រប់ជំហាន។ ខ្ញុំនឹងកាន់ដៃអ្នកគ្រប់ជំហាននៃផ្លូវ - ចាប់ពីការអនុម័តជាមុនរហូតដល់ពេលដែលអ្នកទទួលបានសោផ្ទះរបស់អ្នក - ដូច្នេះអ្នកអាចធ្វើការសម្រេចចិត្តប្រកបដោយទំនុកចិត្ត។ ចុចខាងក្រោមដើម្បីស្វែងយល់បន្ថែម និងចាប់ផ្តើម
នៅពេលដែលអ្នកបានចុចប៊ូតុង "ចាប់ផ្តើម" អ្នកនឹងបំពេញព័ត៌មានមូលដ្ឋានមួយចំនួន ផ្ញើឯកសារ ហើយមន្រ្តីរបស់យើងនឹងទាក់ទងអ្នកដើម្បីពិនិត្យមើល និងស្វែងរកកម្មវិធីដ៏ល្អឥតខ្ចោះសម្រាប់អ្នក។ មន្ត្រីនឹងចាប់ផ្តើមដំណើរការដើម្បីឱ្យអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការខ្ចីប្រាក់ដែលអ្នកត្រូវការដើម្បីទិញផ្ទះ


នេះជាផ្នែកសប្បាយ! នៅពេលដែលអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ យើងនឹងផ្ញើឯកសារទៅភ្នាក់ងាររបស់អ្នក ហើយភ្នាក់ងាររបស់អ្នកនឹងជួយដើររកមើលផ្ទះដែលអ្នកចូលចិត្ត
ពេលរកឃើញផ្ទះដែលអ្នកពេញចិត្ត ហើយអ្នកលក់បានយល់ព្រមលក់ឱ្យអ្នកតាមតម្លៃដែលអ្នកចរចា។ មន្ត្រីនឹងបញ្ជូនរឿងឯកសាររបស់អ្នកទៅអ្នកត្រួតពិនិត្យឯកសារ និងច្បាប់។ អ្នកត្រួតពិនិត្យឯកសារត្រូវតែពិនិត្យអ្វីៗគ្រប់យ៉ាង ដើម្បីប្រាកដថាអ្វីៗទាំងអស់ត្រឹមត្រូវ មុនពេលពួកគេធ្វើការអនុម័តចុងក្រោយលើប្រាក់កម្ចី


នៅពេលអ្នកត្រួតពិនិត្យអនុញ្ញាតឱ្យអ្នកដឹងថាអ្វីៗទាំងអស់ត្រឹមត្រូវ និងអនុញ្ញាតឱ្យអ្នកបិទប្រាក់កម្ចីរបស់អ្នក។ អ្នកនឹងចុះហត្ថលេខាលើឯកសារចុងក្រោយជាមួយមន្ត្រី។ មន្ត្រីនឹងបញ្ជូនឯកសាររបស់អ្នកទៅស្រុកដើម្បីដំណើរការ។ បន្ទាប់ពីស្រុកបានបញ្ចប់ដំណើរការឯកសាររបស់អ្នក នោះគឺជាពេលដែលអ្នកនឹងទទួលបានកូនសោរផ្ទះថ្មីរបស់អ្នក។
ចុចតំណខាងលើដើម្បីទទួលបានជំនួយ ឬប្រសិនបើអ្នកចង់ចាប់ផ្តើមដំណើរការ
នេះគឺជាសំណួរដែលគេសួរញឹកញាប់បំផុតអំពីការខ្ចីប្រាក់ដើម្បីទិញផ្ទះ និងដំណើរការ។
អ្នកត្រូវទទួលបានការអនុម័តជាមុនពីធនាគារ។ មុនពេលអ្នកទៅមើលផ្ទះ។ ធនាគារនឹងប្រាប់ឱ្យអ្នកដឹងថាតើពួកគេអនុញ្ញាតឱ្យអ្នកខ្ចីប្រាក់ប៉ុន្មានដើម្បីឱ្យអ្នកដឹងថាតើផ្ទះមួយណាដែលអ្នកអាចមានលទ្ធភាពទិញបាន។
ធនាគារនឹងពិនិត្យមើលប្រាក់របស់អ្នកពីការងារ ទ្រព្យសកម្ម បំណុល ប្រាក់សន្សំ និងពិន្ទុឥណទាន ដើម្បីកំណត់ថាតើអ្នកអាចខ្ចីបានប៉ុន្មាន។ ធនាគារនឹងប៉ាន់ស្មានសមត្ថភាពរបស់អ្នកក្នុងការខ្ចីប្រាក់ប៉ុន្មាន។
ទិញផ្ទះធម្មតាត្រូវដាក់ចុះ 20% ប៉ុន្តែឥឡូវនេះមានកម្មវិធីដែលអ្នកអាចដាក់ត្រឹមតែ 3% ប៉ុណ្ណោះ។ ហើយកម្មវិធីរដ្ឋាភិបាលមួយចំនួនមិនត្រូវការលុយដាក់ចុះ
បាទ យើងមានកម្មវិធី DPA (down payment assistance) ។ នេះជាកម្មវិធីសម្រាប់រដ្ឋជួយប្រជាជនទិញផ្ទះ។ ទូរស័ព្ទមកយើងតាមលេខ 602-935-1993 សម្រាប់ព័ត៌មានបន្ថែម។
អត្រាការប្រាក់របស់អ្នកអាស្រ័យលើកម្មវិធី និងក្រេឌីតស្ក័ររបស់អ្នក និងអត្រាការប្រាក់ថ្ងៃនេះ និងចំនួនប្រាក់ដែលអ្នកដាក់ចុះ។ សួរមន្ត្រីអំពីអត្រាការប្រាក់ និងអត្រាភាគរយប្រចាំឆ្នាំ (APR)
ទេ អត្រាការប្រាក់របស់អ្នកនឹងមិនផ្លាស់ប្តូរទេ។ វាជាគោលការណ៍របស់យើងក្នុងការប្រើអត្រាការប្រាក់ជានិច្ចដែលមិនផ្លាស់ប្តូរសម្រាប់អ្នកទិញផ្ទះដែលនឹងរស់នៅក្នុងផ្ទះ។ វិនិយោគិនចង់បានអត្រាការប្រាក់ដែលអាចកែតម្រូវបាន ដូច្នេះយើងអាចជួយពួកគេជាមួយនោះ។ ពិភាក្សាជាមួយមន្ត្រីធនាគារដើម្បីឱ្យគាត់ដឹងថាអ្នកនឹងរស់នៅក្នុងផ្ទះរបស់អ្នក ឬប្រសិនបើអ្នកជាអ្នកវិនិយោគ
ជាធម្មតាវាត្រូវចំណាយពេលពី 10 ទៅ 20 ថ្ងៃដើម្បីបិទប្រាក់កម្ចីទិញផ្ទះ ប្រសិនបើឯកសារទាំងអស់រួចរាល់ ហើយមិនមានបញ្ហាអ្វីធំដុំនោះទេ។
ក្លូសស៊ីង ខុស្ត ជាធម្មតាមានចាប់ពី 2-4% នៃចំនួនប្រាក់កម្ចី។ ក្លូសស៊ីង ខុស្ត អាចប្រែប្រួលអាស្រ័យលើកម្មវិធី។ សួរមន្ត្រីធនាគាររបស់អ្នកសម្រាប់ការចំណាយទាំងអស់នេះ។
ត្រូវការឯកសារខាងក្រោមដើម្បីខ្ចីប្រាក់ពីធនាគារ៖
- អាយឌី
- W-2 ពីរឆ្នាំ
- តាក់ស៍ រីធើន -ពីរឆ្នាំ
- កន្ទុយ ឆែកស៍ពីការងារ 2សន្លឹក
- ឯកសារធនាគាររយៈពេលពីរខែ
ការធានារ៉ាប់រងប្រាក់កម្ចី (Mortgage Insurance) ជាធម្មតាត្រូវបានទាមទារប្រសិនបើអ្នកដាក់តិចជាង 20% ។ វាការពារធនាគារ ប្រសិនបើអ្នកឈប់បង់ប្រាក់លើប្រាក់កម្ចីរបស់អ្នក អ្នកបង់ធានារ៉ាប់រងប្រាក់កម្ចីជាមួយនឹងការទូទាត់ផ្ទះប្រចាំខែរបស់អ្នក។ កម្មវិធី Conventional និង FHA មានតម្រូវការខុសៗគ្នា។ ពិភាក្សាជាមួយមន្ត្រីធនាគារ ប្រសិនបើអ្នកចង់ដឹងបន្ថែម។
Copywrite © 2025 | Domain LLC. | All rights reserved.
មន្ត្រីឥណទានដែលមានអាជ្ញាប័ណ្ណនឹងទូរស័ព្ទមកអ្នកក្នុងរយៈពេល 48 ម៉ោង។